អ៊ីម៉ាត២៤៖ ឈជើងរឹងមាំបន្តពង្រីកអាជីវកម្មនៅកម្ពុជា
រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ចាប់តាំងពីការចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២៤ មក អ៊ីម៉ាត២៤ បានបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ដោយនាំយកជំនាញផ្នែកលក់រាយពីប្រទេសកូរ៉េ រួមទាំងបទពិសោធន៍ម្ហូបអាហារដ៏ទាក់ទាញ និងផលិតផលអន្តរជាតិមកឱ្យកាន់តែជិតស្និទ្ធនឹងអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។

ដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំខាងផ្នែកអាជីវកម្មលក់រាយរបស់ក្រុមហ៊ុន Shinsegae Group នៅប្រទេសកូរ៉េ អ៊ីម៉ាត២៤ កំពុងបង្កើតបទពិសោធន៍ថ្មីៗងាយៗក្នុងការទិញទំនិញក្នុងហាងដែលមានលក្ខណៈពិសេសខុសប្លែក តាមរយៈការជ្រើសរើសអាហារសម្រន់ចិបចុប ភេសជ្ជៈ កាហ្វេ និងម្ហូបអាហារឆ្អិនស្រាប់ ដ៏ពេញនិយមពីប្រទេសកូរ៉េ។

ម្ហូបអាហារថ្មីៗពីកូរ៉េ និងជម្រើសសម្បូរបែប
ខណៈដែលវប្បធម៌ម្ហូបអាហារកូរ៉េកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងចំណោមយុវជនជំនាន់ថ្មី អ៊ីម៉ាត២៤ កំពុងកំណត់ទីតាំងហាងរបស់ខ្លួនឱ្យក្លាយជាកន្លែងពេញនិយមពីសំណាក់យុវជនជំនាន់ Gen Z កម្ពុជា អាចស្វែងយល់ពីរសជាតិម្ហូបបែបកូរ៉េដែលកំពុងពេញនិយម ដោយភាពងាយស្រួល និង អាចទិញផលិតផលក្រៅស្រុកផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍។
